សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,០១១ករណី» និងស្លាប់០៣នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃអង្គារនេះ


(សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានអោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៣,០១១ករណីបន្ថែមទៀតនៅថ្ងៃអង្គារ ទី០៨ ខែ កុម្ភៈ ឆ្នាំ២០២២នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន២២០នាក់ជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៧៧នាក់ ក្រោយបាន រាយការណ៍ថាមានករណី ស្លាប់ថ្មី០៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤១៨,៦៤០ករណី៕