រសួងសេដ្ឋកិច្ច ដាក់សំណើជូនសម្តេចតេជោ ហ៊ុន សែន សុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២៤

 (ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បញ្ជាក់ប្រាប់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះអោយដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំពន្យារពេលអនុវត្តការយកពន្ធលើចំណេញ មូលធនបន្ថែមចំនួន២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៤។ លោក នុប សុធន វិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកសំណើគោ រពជូន សម្តេចតេជោនាយករដ្ឋមន្ត្រីរួចហើយ ដើម្បីសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន គឺដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា  ក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីជំរុញការ វិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ»

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយ សម្រាលបន្ទុកសារពើពន្ធរបស់វិស័យឯកជន ជាពិសេស វិស័យដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិ ជំងឺកូវីដ-១៩ ដើម្បីរក្សាលំនឹងអាជីវកម្ម។ ទោះបីជាពេលនេះស្ថានភាពជំងឺកូវីដ១៩ មានភាពស្រាក ស្រាន្តក្តី ប៉ុន្តែវិស័យមួយចំនួន នៅមិនទាន់អាចវិលត្រឡប់ទៅការធ្វើធុរកិច្ចជាធម្មតាវិញទេ ដែល វិស័យទាំងនេះត្រូវការការគាំទ្រមួយរយៈបន្ថែមទៀត។ ហេតុនេះ ដើម្បីជួយសម្រួលដល់ការងើប ឡើងវិញ រាជរដ្ឋាភិបាលនឹងបន្តរៀបចំនូវវិធានការពាក់ព័ន្ធចាំបាច់នានា ក្នុងការជួយសម្រាលបន្ទុក សារពើពន្ធ ដល់សហគ្រាសទាំងនេះ និងបន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវា របស់អគ្គនាយ កដ្ឋានពន្ធដារបន្ថែមទៀត។

រូបតំណាង

ទន្ទឹមនេះទោះជាមានវិបត្តិនៃជំងឺកូវីង-១៩ អគ្គនាយកដ្ឋានពន្ធដារ មិនបានដកថយពីកិច្ចការងារកែ ទម្រង់ ដើម្បីលើកកម្ពស់អនុលោមភាព ការផ្តល់សេវាសាធារណៈ និងការប្រមូលចំណូលជារួម។

ពន្ធលើចំណេញមូលធន មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គល និវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ ពន្ធនិវាសនជន) តាមអត្រា២០% នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការ លក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។
ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិ ការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ច បង់ពន្ធនេះទេ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច បានកំណត់ថា ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធន ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ ពីពន្ធនេះត្រូវបានពន្យារ ពេលអនុវត្តន៍រយៈពេល១ឆ្នាំកន្លងមក។ ប៉ុន្តែពេលនេះអាចនឹងបន្តពន្យារពេល២ឆ្នាំទៀត ដែលអាចនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕