(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃសៅរ៍នេះ អោយដឹងថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣,៤៩៦ករណីបន្ថែមទៀត គិតត្រឹម ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន៤៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៨នាក់ បន្ទាប់ពីបានរាយការណ៍ថា មាន ករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣១៣,៧៧២ករណី៕