(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២បានប្រាប់អោយដឹងថា ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភព លោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បាននិយាយថា បច្ចុប្បន្ននេះនៅមិនទាន់មានភស្ដុតាងណាមួយ ដែលបង្ហាញថា កុមារ និងក្មេងជំទង់ដែលមានសុខ ភាពល្អស្រាប់ទៅហើយនោះ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ថែមទៀតនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថា «ជាការពិតណាស់ ប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះ ប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែការសិក្សាស្រាវជា្រវ បន្ថែមត្រូវ តែធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថា តើនរណាខ្លះដែលចាំបាច់ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ»៕