ក្រសួងលើកពេលដាក់ឲ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើផ្លូវជាតិលេខ៣


 (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ពីការលើកពេលដាក់ឱ្យ ដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ (ចោមចៅ) ដល់ទីរួមខេត្តកំពត ដោយសារក្រុមការងារបច្ចេកទេស ធ្វើមិនទាន់រួចរាល់ទាំងស្រុង។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ទទួលបាននៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការលើកពេលវេលានេះ ដោយសារបច្ចុប្បន្ន ក្រុមការ ងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់ គ្រងចរាច រណ៍ របស់អគ្គស្នងការនគរបាលជាតិ មិនទាន់ចប់សព្វគ្រប់ ការដាក់ឱ្យដំណើរការត្រូវពន្យារពេល សិន។ ក្រសួងសាធារណការ បានបញ្ជាក់ដែរថា ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឱ្យដំណើរ សាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕