សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៣៩៧ករណី» និងស្លាប់១២នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញនៅយប់ថ្ងៃអង្គារ៍នេះអោយ ដឹងថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៣៩៧ករណីបន្ថែម ទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺ ដ៏កាចសាហាវនេះចំនួន១២នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេស កើនដល់៥២៣នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២២៤,២០០ករណីគិត​ត្រឹមថ្ងៃអង្គារនេះ។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕