ខេត្តព្រះសីហនុ៖លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០៥ ខែ វិច្ឆិកាឆ្នាំ ២០២១បាន ដឹកនាំមន្រ្តីរាជការអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត រូមនិងលោក លោកស្រី មកពីបណ្ដាលអង្គភាពផ្សេងៗ បងប្អូន អាជីវករ យុវជន និស្សិតជាច្រើនរូប បើកយុទ្ធនាការសំអាតទីប្រជុំជនក្រុងនិងតាមបណ្តោយឆ្នេរសមុទ្រក្នុងគោល បំណងលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ក្រុង-ខណ្ឌ នៃព្រះរាជាណាច ក្រកម្ពុជាចូល រួមក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលជាពិសេសត្រៀមទទួល ភ្ញៀវទេសចរ ចាក់វ៉ាក់សាំង ដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ របស់យើងនាចុងខែវិច្ឆិកាខាង មុខនេះ។
ក្នុងឱកាសនោះ លោក ម៉ាងស៊ី ណេត អភិបាលរងខេត្តព្រះសីហនុបានអានសារលិខិតសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការ ជាតិវាយ តម្លៃទី ក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ(ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត) អមជាមួយការប្រកាស(ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣)ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៩ឆ្នាំ២០២១ការប្រារព្ធទិវាជាតិនេះពិតជាបានរួមចំណែកបំផុសនិងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ពិសេសចំពោះយុវជនកុលបុត្រកុលធីតាខ្មែរឱ្យបន្តជំរុញនិងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតងការផ្តល់នូវបដិសណ្ឋារកិច្ចល្អដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិយើង។បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សា ធារណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្ត ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាពនិងការរស់នៅរបស់ប្រជាជនការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
យុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់ ដោយតាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និង មាន ភាពស្អាតបៃតង មានការធានាសន្តិសុខ។ដូចនេះសូម ប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុ ងយុទ្ធនាការ សំអាតទីក្រុង សំអាតកន្លែងធ្វើអាជីវកម្ម កន្លែងធ្វើការនិងតំបន់រមណីយដ្ឋាននានាឱ្យបានល្អស្អាតជាប្រចាំ៕