រដ្ឋសភាចេញសេចក្តីប្រកាសផ្លូវការអំពីមរណភាព និងបង្ហាញប្រវត្តិរូបរបស់ឯកឧត្តម បណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា


 (ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅប៉ុន្មាននាទីមុននេះបានចេញសេចក្តីប្រកាសផ្លូវការអំពីមរណភាពរបស់ ឯកឧត្តម បណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា និងបង្ហាញប្រវត្តិរូបរបស់លោក។

តាមលិខិតរដ្ឋសភា បានឱ្យដឹងថា ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគា ពាធ។

សពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ខាងក្រោមនេះជាសេចក្តីប្រកាស និងប្រវត្តិរូប ឯកឧត្តម បណ្ឌិត ងួន ញិល៖