អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៤លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២២១លាន ៩៥ម៉ឺននាក់!


(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៤, ៨១៤,៨៦៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មានចំនួន ៤,៩៧០,១២៧នាក់ និងជាសះស្បើយឡើងវិញ ២២១,៩៥២,៧១៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺ កូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៦,៤១៥,៤៦៨នាក់ ស្លាប់ចំនួន ៧៥៧,៨២៤នាក់ និងជាសះស្បើយចំនួន ៣៦,២៧០,៨៦២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេស ឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ២០១,៣៥៧នាក់ ស្លាប់ចំនួន ៤៥៥,១០០នាក់ និងជាសះស្បើយ ៣៣,៥៧៥, ៦២៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៧៣៥,៥៦០ នាក់ ស្លាប់ ៦០៥,៨៨៤នាក់ និងជាសះស្បើយ ២០,៩២២,៦៣៣នាក់៕