រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឲ្យម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅ ទេសចរណ៍ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការ «៣កុំ ៣ការពារ» ឲ្យបានល្អ


 (ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងដែលទទួលបាន បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជ នីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ ឬ SOP និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការជូនដំណឹងដល់ម្ចាស់មូលដ្ឋាន អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន និងសេវាស្នាក់នៅទេសចរ ណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឬ SOP និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ដោយសារខេត្តនេះត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននាដើមឆ្នាំ២០២២ផង ជាពិសេសការធានាបាននូវនិរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ច សង្គម និង ការរក្សាការពារសុវត្ថិភាព ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕