(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បាន ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧២ ជូនកម្មករនិយោជិតចំនួន ៣,៦៩៦នាក់នៃរោងចក្រ សហគ្រាសទាំង៣០ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួល បានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជ រដ្ឋាភិ បាល។ក្រសួងការងារ បានជម្រាបជូនរបៀបបើកប្រាក់ឧបត្ថម្ភថា៖ ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែល បងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ហើយ ដើម្បី បើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបាន សារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត៕
ខាងក្រោមនជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖