អង្គការ OECD លើកឡើងថា ពិភពលោកប្រឈមនឹងបញ្ហាសារពើពន្ធខ្លាំងជាងបញ្ហាដែលបង្កឡើង ដោយជំងឺកូវីដ-១៩

 (បារីស)៖  យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Bloomberg អោយដឹងថា ការរាតត្បាត ជំងឺកូវីដ-១៩ អាចបង្កឱ្យបំណុលសាធារណៈកើនឡើងដល់កម្រិតដែល ជំរុញឱ្យរដ្ឋាភិបាលរបស់ ប្រទេសមួយចំនួនពិចារណាពង្រឹងគោលនយោបាយសារពើពន្ធរបស់ខ្លួន ប៉ុន្តែបញ្ហានេះមិនមែនធំដុំ ឡើយបើធៀបនឹងផលវិបាកផ្នែកសារពើពន្ធដែលនឹងកើតឡើងនៅទសវត្សរ៍ខាងមុខ។

ទីភ្នាក់ងារ Bloomberg បានរាយការណ៍ថា យោងតាមសេណារីយោរយៈពេលវែងរបស់អង្គការ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេសកំពុង ស្ទុះ ងើបខ្លាំងធំៗ ការប្រែប្រួលប្រជាសាស្រ្ត និងការថមថយកំណើនផលិតភាព នឹងទាញទម្លាក់ទិន្ននា ការកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិកទាំង ៣៨ របស់អង្គការ OECD និងក្រុម ប្រទេស G20 មកនៅត្រឹម ១,៥ភាគរយនៅឆ្នាំ២០៦០ ធៀបនឹង ៣ភាគរយនាពេលបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសនានានឹងប្រឈមនឹងការកើនឡើងការចំណាយ ជាពិសេសការ ចំណេញលើសោធននិវត្តន៍ និងការថែទាំសុខភាព។

អង្គការ OECD បានឱ្យដឹងថា ដើម្បីរក្សាបានសេវានិងអត្ថប្រយោជន៍សាធារណៈ ខណៈពេលដែល រក្សាស្ថិរភាពបំណុលនៅក្នុងបរិយាកាសនោះ រដ្ឋាភិបាលនានានឹងត្រូវបង្កើនប្រាក់ចំណូលជិត ៨ភាគ រយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសបារំង និងជប៉ុន ទំហំផលប៉ះពាល់នឹងមានរហូតដល់ទៅច្រើនជាង ១០ភាគរយនៃ ផ.ស.ស ហើយតួលេខនេះមិនរួម បញ្ចូលការចំណាយថ្មីៗដូចជាការចំណាយលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឡើយ។

អង្គការ OECD បានឱ្យដឹងនៅក្នុងឯកសារគោលនយោបាយរបស់ខ្លួនថា៖ «និន្នាការពិភពលោក ដូចជាប្រជាជនកាន់តែមានវ័យចំណាស់ និងការកើនឡើងតម្លៃសេវាកម្ម នឹងបន្តដាក់សម្ពាធលើថវិការ បស់រដ្ឋាភិបាល។ សម្ពាធសារពើពន្ធដែលកើតមានពីនិន្នាការរយៈពេលវែងនេះខ្លាំងជាងបំពុលសាធារណៈដែលបង្កឡើងដោយសារជំងឺកូវីដ-១៩»

អង្គការ OECD បានបន្តថា ប្រទេសនានាមិនចាំបាច់បង្កើនពន្ធដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំង នេះឡើយ ប៉ុន្តែជំនួសមកវិញ អង្គការនេះបានអំពាវនាវឱ្យមានកំណែទម្រង់បង្កើនអត្រាមានការងារ ធ្វើ និងបង្កើនអាយុចូលនិវត្តន៍។

យោងតាមអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងមួយនេះ ចំណាត់ការក្នុងវិស័យ ទាំងពីរនេះ អាចកាត់បន្ថយសម្ពាធសារពើពន្ធដែលព្យាករនេះបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៦០ នៅក្នុងប្រទេសដែលស្ថិតក្នុងសម្ពាធមធ្យម៕