(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ គឺក្រសួងការពារជាតិអ៊ុយក្រែន នៅដើមសប្ដាហ៍នេះបានឲ្យដឹងថា ប្រទេស អ៊ុយក្រែនបានទទួល ជំនួយបច្ចេកទេសជាលើកទី ២ ពីសហរដ្ឋអាមេរិកហើយ ដែលត្រូវបានផ្ដល់ឱ្យ ស្របតាមកិច្ចព្រម ព្រៀង សម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្កាយ (Volodymyr Zelensky) ទៅកាន់សហរដ្ឋអាមេរិកកាលពីដើម ឆ្នាំ២០២១។
ក្រសួងការពារជាតិអ៊ុយក្រែន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយដែល រួម មានឧបករណ៍វេជ្ជសាស្រ្ត និងគ្រាប់កាំភ្លើង គឺមានគោលបំណងសម្រេចបាននូវភាព ស្រុះស្រួលគ្នា ពេញលេញ នៃកងទ័ពអ៊ុយក្រែនជាមួយកងទ័ពរបស់បណ្ដាប្រទេសជាសមាជិកអង្គការ NATO។
សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយបន្ថែមថា ជំនួយដំបូងដែលត្រូវបានផ្ដល់ឱ្យប្រទេសអ៊ុយ ក្រែន កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅនេះ រួមមានឧបករណ៍វេជ្ជសាស្ត្រ គ្រាប់កាំភ្លើង អាវុធចង្អុល ប្រាប់ទិស និងឧបករណ៍រ៉ាដា។ ប្រទេសអ៊ុយក្រែនក៏បានរំពឹងពីការមកដល់ នៃជំនួយយោធាពី សហរដ្ឋអាមេរិកជាលើកទី ៣ នាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមផ្ទុះជម្លោះ នៅភាគ ខាងកើតប្រទេសនេះកាលពីឆ្នាំ២០១៤ កន្លងទៅនេះ ទីក្រុងកៀវ (Kiev) បានទទួលជំនួយបច្ចេក ទេសពីសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ២ពាន់លានដុល្លារអាមេរិកហើយ៕