ចិន ដកខ្លួនចេញពីប្រកួតបាល់ទាត់ពានរង្វាន់ AFC U23 Championship

 (ប៉េកាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) របស់ចិន បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមបានដកខ្លួនចេញពីការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ AFC U23 Championship ដែលធ្វើឡើងនៅប្រទេសតាជីគីស្ថាន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។ «ដោយសារតែបទបញ្ជាបង្ការ និងគ្រប់គ្រងការរីករាលដាល, ការរឹតបន្តឹងជើងហោះហើរ និងហេតុផលផ្សេងទៀត, ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់ចិន នឹងមិនអាចធ្វើដំណើរទៅកាន់ ប្រទេសតាជីគីស្ថាន ដូចការគ្រោងទុក ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship ឡើយ។ យើងត្រូវដកខ្លួនចេញ ពីការប្រកួតទាំងសោកស្តាយ», នេះបើតាមសេចក្តីថ្លែងការណ៍។

ក្រុមបាល់ទាត់ជម្រើសជាតិចិន នឹងជំនួសមកវិញ នូវការចាប់ផ្តើម ដើម្បីត្រៀមចូលរួមប្រកួតក្នុងពាន់រង្វាន់ Hangzhou 2022 Asian Games ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្គោល Alexander Jankovic។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់ចិន ត្រូវបានចាប់ឆ្នោតក្នុងពូល G ជាមួយអូស្ត្រាលី, ឥណ្ឌូនេស៊ី និងព្រុយណេ ក្នុងវគ្គជម្រុះ។ វគ្គជម្រុះពូល G ដំបូងឡើយ គ្រោងនឹងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា៕