មនុស្ស ២២នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១០ ខែតុលា


 (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះ គឺបានបញ្ជាក់អោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២២នាក់ទៀត បានប្រព្រឹត្ត ល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប១៣ករណី ព្រមទាំងបានធ្វើការផាកពិន័យ ជាទឹកប្រាក់សរុបចំនួន២លាន រៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូន ទៅតុលាការទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖