(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដើម្បីឲ្យចូលរួមដាក់ឱ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកចំនួន ៥០ ០០០ ០០០ដុល្លារអាមេរិក សម្រាប់ខែតុលា ឆ្នាំ២០២១នេះ។
តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានញ្ជាក់ថា ចំពោះអត្រាដេញថ្លៃអប្បរមានឹងត្រូវ ប្រកាសនាព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្ដែង។
តាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ គឺដើម្បីរក្សាស្ថិរភាពប្រាក់រៀល និងប្រាក់ ដុល្លារលើទីផ្សារ។
តាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ នឹងត្រូវប្រកាសនាពេលព្រឹកនៃថ្ងៃ ដេញថ្លៃជាក់ស្ដែង៕