ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាស អំពីការដាក់ឱ្យដំណើរជាផ្លូវការ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ ខែកញ្ញា

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ដាក់ ឱ្យដំណើរជាផ្លូវការនូវ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលចំនឹងទិវារដ្ឋធម្មនុញ្ញ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌, យោងតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សាលា ដំបូងជាសាលាជម្រះក្តីថ្នាក់ទីមួយ ដែលត្រូវបង្កើតឱ្យមាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃ ព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប គឺជាសា លាជម្រះក្តីថ្នាក់ទីមួយនៅតាមខេត្តចុងក្រោយគេ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការ។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូង ខេត្តកែប នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមាន អាសយដ្ឋាននៅទីតាំងជួលជាបណ្តោះអាសន្ន ស្ថិតនៅដីឡូតិ៍លេខ៤០៦ ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌៖