ជំនន់ទឹកភ្លៀងធ្វើឱ្យលេចលំនៅដ្ឋានពលរដ្ឋ ៣០គ្រួសារ នៅស្រុកអង្គរជុំ, អាជ្ញាធរកំពុងតែដោះស្រាយ

(សៀមរាប)៖ នៅដើមខែកញ្ញា នេះ នៅតាមតំបន់នានា ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូច ជាប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់នីមួយៗ។ ការណ៍នេះ ធ្វើឱ្យតំប់នខ្លះ នៅស្រុកអង្គរជុំ មានជំនន់ទឹកភ្លៀងរយៈពេលខ្លីផងដែរ។

អភិបាលស្រុកអង្គរជុំ លោក លុក ផុស បានប្រាប់ថា នៅយប់ថ្ងៃទី១៣ ខែកញ្ញាថា ភ្លៀងបានធ្លាក់ យ៉ាងខ្លាំង ធ្វើឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សរុប៣០គ្រួសារ។ លោកបន្ថែមថា ការជន់លិចនេះមានរយៈពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរកំពុង ដោះស្រាយជាបន្ទាន់ហើយដែរ។

លោកអភិបាលស្រុក កំពុងដឹកនាំក្រុមការងារចុះកាយ នៅតាមប្រឡាយនានាដែលស្ទះ បន្ទាប់មក ក្រុមការងារបានកាយតាមកន្លែងដែលស្ទះរួច ទឹកបានក៏ស្រកមួយរំពេចនោះដែរ៕