ខេត្តព្រះសីហនុ៖ ថ្លែង ទាំង ក្តី ក្តុក ក្តួល អួលដើមក ទាំងការឈឺចាប់ លោក ឧកញ៉ា លឹម ហ៊ុយឡេងបានមានប្រសាសន៍ថា៖ ករណីទំនាស់ដីធ្លីមួយកន្លែងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុលោក ឧកញ៉ាគឺជាម្ចាស់កាន់កាប់និង មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)រួចទៅហើយនោះ តើហេតុអ្វីបានជាតុលាការគ្រប់ជាន់ថ្នាក់កាត់ក្តីឲ្យលោកឧកញ៉ាចាញ់ក្តីទៅវិញ?
លោកឧកញ៉ា លឹម ហ៊ុយឡេង បានមាន ប្រសាសន៍ រៀបរាប់បន្ថែមថា៖ លោកបានទិញដីក្បាលដីលេខ ៣៨៩ ពីឈ្មោះ ប្រាក់ ឧត្តមសម្បត្តិ មាន ទំហំ ១៣.៥៣៥ ម៉ែត្រការ៉េ ដែលត្រូវបានដោះស្រាយដើម្បីបញ្ចប់វិវាទរួចរាល់ហើយផងដែរ តាមរយៈកិច្ចសន្យាទិញ-លក់ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ មក លោកឧកញ៉ា លឹម ហ៊ុយឡេង បានធ្វើការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនិងមានការ បិទផ្សព្វផ្សាយជាសាធារណៈយ៉ាងត្រឹមត្រូវតាម នីតិវិធីច្បាប់ចប់ជាស្ថាពរ ។ ដោយគ្មានភាគីឈ្មោះ អ៊ុង ហាវ និង ឈ្មោះ សំ សុគន្ធ ឬឈ្មោះ ខូវ ប៉ោស៊ាង មកប្តឹង តវ៉ាអ្វី ឡើយ ។
បន្ទាប់ពីមន្ទីរសុរិយោដីបានចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូន លោកឧកញ៉ា រួចមក លោកឧកញ៉ាបានគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ អាស្រ័យ ផល ឈូសឆាយ និងបាន ធ្វើរបងព័ទ្ធ ជុំវិញដីយ៉ាងរឹងមាំជាច្រើនឆ្នាំកន្លងមកហើយ មិនដែលមានឈ្មោះ អ៊ុង ហ៊ាវ, ឈ្មោះ សំ សុគន្ធ និង ឈ្មោះ ខូវ ប៉ោស៊ាង មកប្តឹងតវ៉ាអ្វីដែរ ។
ចុះហេតុអ្វីបានជា លោកស្រី ខូវ ប៉ោស៊ាង យកប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៥១៩៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៨ ដែលជាប្រភេទដីប័ណ្ណភោគៈចេញតាំង ពីឆ្នាំ១៩៩៨ មកម្ល៉េះ ដោយភោគីមិនបានគ្រប់គ្រងនិងកាន់កាប់អស់រយៈពេលជាង ២០ឆ្នាំ មកហើយ។ យកមកប្តឹង ដើម្បីធ្វើបាប លោក ឧកញ៉ាទៅវិញ?
គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅវេលា ម៉ោង ៤និង២៧ នាទីល្ងាច លោក ឧកញ៉ា លឹម ហ៊ុយឡេង ធ្លាប់បានចេញ លិខិតបំភ្លឺពាក់ព័ន្ធបញ្ហា ជម្លោះដីមួយកន្លែងនៅក្រុងព្រះសីហនុ ជាមួយ លោក ស្រី ខូវ ប៉ោស៊ាង តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញ សារព័ត៌មាន Fresh News ម្តងរួចមកហើយ ការផ្សព្វផ្សាយនេះមានខ្លឹមសារ ដូចតទៅ៖…(អានខ្លឹមសារ)។
ដូចគ្នានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតមួយច្បាប់ចុងក្រោយ លេខ: ១០៧៨ ដ ន ស / អ ស ដ ភ ចុះថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២១ ជម្រាបមក លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ ដែលមានខ្លឹមសារដូចតទៅ៖ …..(អានខ្លឹមសារ ដើម) ។
ជុំវិញបញ្ហានេះ ដែរ ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ជាច្រើនរូប រស់ នៅខេត្តព្រះសីហនុ បានសម្តែងក្តីអាណិតអាសូរ លោក ឧកញ៉ា លឹម ហ៊ុយឡេង និង លោក ជំទាវ អ៊ុង ថាវី យ៉ាងខ្លាំង ដោយលោកទាំង ជាឧកញ៉ា ដែលមាន គុណធម៌ ហើយតែងតែ បរិចាក នូវ សម្ភារ: និង ថវិការបស់ខ្លួនផ្ទាល់ ជាច្រើន ដើម្បីចូលរួម ជួយសង្គម ដូចជា៖ កសាង សាលារៀន ស្ពាន ផ្លូវ មណ្ឌល កុមារកំព្រា មណ្ឌល សុខភាព ព្រះវិហារ ទីវត្តអារាម ។ល។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា លឹម ហ៊ុយឡេង និង លោកជំទាវ អ៊ុង ថាវី ជារឿយៗ លោក តែងតែ ចូលរួមយ៉ាង សកម្ម នូវ សកម្មភាព កាកបាទ ក្រហម និង នាំយកអំណោយ ទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រលំបាក រាប់រយគ្រួសារទៀតផង។
ដូច្នេះរឿង វិវាទដីធ្លី ជាមួយ លោកស្រី ខូវ ប៉ោស៊ាង ដោយ លោកស្រី ចោទប្រកាន់ លោក ឧកញ៉ា លឹម ហ៊ុយឡេងថា៖ ធ្វើប្លង់រំលោភយកដីគេនោះ រឿងនេះ ពួកគេដូចជា មិនជឿទាល់តែសោះ៕ ដោយ អៀង វិបុល