យោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា បានបញ្ជាក់អោយ ដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក និងកំពុងឈានមុខគេ Tesla បានយល់ព្រមបង់ ប្រាក់ ចំនួន ១.៥ពាន់លាន ដុល្លារ អាមេរិក ដើម្បីបញ្ចប់រឿងក្ដីមួយពាក់ព័ន្ធនឹងការកាត់បន្ថយចំនួន វ៉ុល របស់អាគុយមកនៅក្នុងកម្រិតមួយទាប។
ឆ្នាំ២០២១។តុលាការអាមេរិកប្រចាំតំបន់សាន់ហ្វ្រាន់ស៊ីស្កូបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Tesla បានធ្វើការ Update នូវ Software រថយន្ត Model S ដោយក្រោយពី Update បានធ្វើឱ្យកម្លាំង ថាមពលរបស់អាគុយរថយន្តម៉ូដែលនេះថយចុះ ដូច្នេះហើយទើបពួគេដាក់ពាក្យបណ្ដឹង ដើម្បី ឱ្យក្រុមហ៊ុនធ្វើការដោះស្រាយ។
តុលាការបានរកឃើញថា ពិតជាមានករណីដូចការចោទប្រកាន់របស់ម្ចាស់រថយន្តខាងលើនេះមែន ដូច្នេះហើយក៏សម្រេចឱ្យក្រុមហ៊ុន Tesla បង់ប្រាក់សំណងដល់ម្ចាស់រថយន្ត ដើម្បីបញ្ចប់បណ្ដឹង ហើយនៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Tesla ក៏បានយល់ព្រមបង់ប្រាក់ តាម ការទាមទាររបស់ ម្ចាស់រថយន្ត។
យោងតាមឯកសាររបស់តុលាការបានបញ្ជាក់ឱ្យដឹងថា ម្ចាស់រថយន្តដែលជួបបញ្ហាខាងលើនេះ នឹងទទួលបាន ៦២៥ដុល្លារអាមេរិក ក្នុងម្នាក់ៗ ដោយក្នុងនោះមានរថយន្តចំនួន ១៧៤៣គ្រឿងបាន រងផលប៉ះពាល់៕