អគ្គីសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតំបន់មួយចំនួនចាប់ពីថ្ងៃ នេះដល់ថ្ងៃ ទី២០ ខែមិថុនា ដើម្បីអនុវត្តការងារ ជួសជុលដំឡើងបរិក្ខារបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាង ក្រោម។

ទោះជាមានការ ខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការ រអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើង ខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖