ភ្នំពេញ ៖ កម្ពុជា បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៣នាក់ទៀតនៅព្រឹកនេះថា ក្នុងនោះ ខេត្តព្រះសីហនុច្រើនជាងគេ មានចំនួន ៣៤នាក់គឺជាខ្មែរទាំងអស់ នៅភ្នំពេញ ២៣នាក់ នៅខេត្តត្បូងឃ្មុំ ៤នាក់ ខេត្តកណ្តាល ១នាក់ និងខេត្តស្វាយរៀង ១នាក់។
ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកនេះថា គិតត្រឹមថ្ងៃទី៣១ ខែមីនា នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩សរុប ២.៤៤០នាក់ ក្នុងនោះជាសះស្បើយ ១.១៩១នាក់ និងស្លាប់ ១១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួនឆ្លង ១.៩១៤នាក់ ក្នុងនោះជាសះស្បើយ ៦៧៧នាក់៕
សូមអានបន្ថែមសេចក្តីប្រកាសដូចខាងក្រោម ៖