គិតត្រឹមថ្ងៃនេះ កម្ពុជា រកឃើញករណីកូវីដ-១៩ឆ្លងថ្មី៣៤នាក់ទៀត និងអ្នកកំពុងព្យាបាល ៣៩៦នាក់

ភ្នំពេញ ៖ កម្មករចំនួន ៧១៦នាក់ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តីអាយុ ៤៨ឆ្នាំកម្មករបម្រើការងាររោងចក្រ Y.W នៅព្រែកជ្រៃ ដែលពួកគាត់មានវិជ្ជមានកូវីដ-១៩ គឺអវិជ្ជមានទាំងអស់ ដែលរហូតដល់ម៉ោង ០៩:០០ ព្រឹកថ្ងៃទី៣ មីនា២០២១ នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៤នាក់(ករណីឆ្លងសហគមន៍នៅភ្នំពេញ: ២២នាក់ក្រុងព្រះសីហនុ:១០នាក់ខេត្តស្វាយរៀង២នាក់)និងមានជាសះស្បើយ៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ៨៧៨នាក់ ចំនួនអ្នកជំងឺកំពុងសម្រាកព្យាបាលកើនដល់ ៣៩៦នាក់ និងចំនួនជាសះស្បើយសរុប ៤៨២នាក់និងស្លាប់គ្មាន។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ៖ ១១៥