ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៨ កុម្ភ: ទាហានមួកខៀវកម្ពុជាចំនួន៤រូបបានឆ្លងកូវីដ -១៩។ ក្នុងនោះបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ បំរើការនៅអង្គការសហប្រ ជាជាតិ (កងទ័ពមួកខៀវUN) មាន អាសយ ដ្ឋានស្នាក់នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ។
បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ បំរើការនៅអង្គការសហ ប្រជាជាតិ (កងទ័ពមួកខៀវUN) មាន អាសយដ្ឋានស្នាក់នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ។ បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កង ទ័ពមួកខៀវUN) មាន អាសយដ្ឋានស្នាក់នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ។ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវUN) មាន អាសយដ្ឋានស្នាក់នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ ។
គួរជម្រាបថា ទ័ពមួកខៀវទាំង៤នាក់ ខាងលើនេះជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី០២ របស់បុរសទាំង ០៤រូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូរីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិភាព ពហុសាស្រ្តកំពង់ស្ពឺ ៕