កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីក្រុមហ៊ុន ភីហ្វាយហ្ស័រ និង ចេនសេន

 

កូរ៉េ ៖ ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ភីហ្វាយហ្ស័រ និង ក្រុមហ៊ុនចេនសេន ដើម្បីនាំចូលវ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្ស ១០លាននាក់និង ៦លាននាក់ សំរាប់ក្រុមហ៊ុននីមួយៗ។

កាលពីពេលមុន រដ្ឋាភិបាលបានរៀបចំដើម្បីទិញវ៉ាក់សាំងជាមួយក្រុមហ៊ុនចំនួនបួនរួមមានទាំងក្រុមហ៊ុន ចេនសេន និងក្រុមហ៊ុនភីហ្វាយហ្ស័រ ហើយគំនិតផ្តួចផ្តើមសកលដែលត្រូវបានគាំទ្រដោយអង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយនៃកម្មវិធីគ្រប ដណ្តប់លើចំនួនប្រជាជនរហូតដល់ ៨៥ ភាគរយ។

លោកនាយករដ្ឋមន្ត្រី ជុន សេក្យុន បាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចេនសេននឹងត្រូវបានត្រៀមរួចរាល់សម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២១ ហើយវ៉ាក់សាំង ក្រុមហ៊ុន ភីហ្វាយហ្ស័រ នឹងត្រូវនាំចេញក្នុងត្រីមាសទី ៣ ។ លោកបាននិយាយថា យើងកំពុងកៀងគរសមត្ថភាពជាតិទាំងមូលដើម្បីនាំយកការនាំចេញនៅក្នុងត្រីមាសទី ២ ខណះដែលការចរចាកំពុងដំណើរការ។

រដ្ឋាភិបាលកំពុងប្រឈមនឹងសម្ពាធសាធារណៈកាន់តែខ្លាំងឡើង លើផែនការវ៉ាក់សាំងកូវីដ១៩ នៅពេលដែលប្រទេសនេះព្យាយាមទប់ទល់នឹងការរាលដាលរលកទី៣។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៩៨៥ ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើអោយចំនួនឆ្លងសរុបមាន ៥៣៥៣៣ នាក់ និងអ្នកស្លាប់ ៧៥៦ នាក់។