សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា ករណីជាសះស្បើយទាំងពីរករណី មាន០១ករណី ដែលជាអ្នកពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិក គឺស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធា នីភ្នំពេញ។ មួយករណីទៀត ជាអ្នកដំណើរចូលមកកម្ពុ ជា (ដែលមិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺបុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ មានអាសយ ដ្ឋានស្នាក់នៅសង្កាត់ផ្សារ ថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេ ញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ សេចក្តីប្រកាសឲ្យដឹងដែរថា មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា វត្ថុសំណាកនៅសល់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២០ ចំនួន ២៣សំណាក និងវត្ថុសំណាកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ ចំនួន ២១៣សំណាក សរុបមានចំនួនទាំងអស់២៣៦សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន ១៣៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជ មានវីរុស កូវីដ-១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ១០៣សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២០ (ដោយសារវត្ថុសំណាកទាំង នេះ ទទួលបានក្រោយម៉ោង ១៧:០០នាទីល្ងាចនៃថ្ងៃដដែល)។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១ នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួន នេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣១នាក់ (ស្រី ១៣នាក់ និងប្រស ១៨នាក់ )៕