យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ថ្លៃលក់ប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់សាំងធម្មតា ថ្លៃ ៣.៣១០រៀលក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត ថ្លៃ ៣ ០១០រៀលក្នុង១លីត្រ ។
ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាផងនោះ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុង១លីត្រ។
ដូច្នេះ ក្នុងពីរសប្ដាហ៍ចុងខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃជាថ្មី សម្រាប់ការលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងកម្ពុជា ដែលសាំងធម្មតាថ្លៃ ៣
.១៥០រៀលក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត ថ្លៃ ២.៨៥០រៀលក្នុង១លីត្រ។
សូមបញ្ជាក់ថា កាលពីពីរសប្ដាហ៍មុន សម្រាប់សាំងធម្មតា លក់ក្នុងតម្លៃត្រឹម ៣.០០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត លក់ក្នុងតម្លៃត្រឹម ២.៧៥០រៀល ក្នុង១លីត្រ ៕