ប្រឡងប្រជែង ស្មូតកំណាព្យ តែងនិពន្ធនិងអំណាន សីមាបព័តសមុទ្រមេឃា ពានរង្វាន់ “លោកជំទាវអភិបាលខេត្តកោះកុង” ក្រោយប្រធានបទ” ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”

កោះកុង# មន្ទីរអប់រំយុវជន និងកីឡា បានរៀបចំពិធីប្រគល់ពានរង្វាន់ ជូនដល់អ្នកប្រឡងជាប់លេខ ១ លេខ ២ និងលេខ ៣ ក្នុងការប្រឡង ប្រជែង ស្មូតកំណាព្យ តែនិពន្ធ និងអំណាន សីមាបព៏តសមុទ្រមេឃា ពានរង្វាន់ ” លោកជំទាវអភិបាលខេត្តកោះកុង” ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ដើម្បីអបអរសាទរ ទិវាជាតិអំណានលើកទី ១០ និងបុណ្យសមុទ្រលើកទី ១២ ឆ្នាំ ២០២៥ ក្នុងខេត្តកោះកុង ក្រោមអធិបតីលោកជំទាវ មិថុនា ភូថង អភិបាល

នៃគណៈអភិបាលខេត្តកោះកុង នារសៀលថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២៥ ។

នៅក្នុងពិធីចែកជូនពានរង្វាន់ មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ អភិបាលក្រុងស្រុក អស់លោក លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសហភាពសហព័ន្ធកម្ពុជា ស.ស.យ.ក យុវជនកាកបាទ ក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិក្សាអនុស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅធ្នេរប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា: ការរៀបចំពិធីនេះឡើង គឺដើម្បីបណ្ដុះគំនិតកុមាររាកុមារីសិក្សាអនុស្ស និងប្រជាពលរដ្ឋទូទៅ ស្វែងយល់ពីទម្លាប់អាន ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម នាំឱ្យមនុស្សទទួលបានចំណេះដឹង និងគំនិតថ្មីៗ យ៉ាងទៀតធ្វើឱ្យយើងចេះចាំនៅពាក្យពេចន៍នៃតួអក្សរ មិនងាយបំភ្លេច។

ការរៀបចំពិធីអបអរសាទរ ទិវាអំណាងជាតិលើកទី ១០ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី ១២ ឆ្នាំ២០២៥ និងដើម្បីផ្សព្វផ្សាយបរិស្ថានផ្សារភ្ជាប់និងជីវិតគ្រប់ជំនាន ធនធាននិរតីនៃខេត្តដែនសមុទ្រ និងទាំងផ្សព្វផ្សាយវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា: ពិធីចែកពានដល់បេក្ខជន ដែលប្រឡងជាប់ជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ កាលពីថ្ងៃទី ១២-១៣ ចំនួន ៣ វិញ្ញាសា ស្មូតកំណាព្យ តែងនិពន្ធ និងអំណាន សីមាបព័តសមុទ្រមេឃា ដោយមានការដាក់តាំងពិពណ៌សៀវភៅយ៉ាងសំបូរបែប មានសម្ដែងរបាំ និងសម្ដែងក្បាច់គុនសំបុក្កតូផងដែរ។

គួរបញ្ជាក់ផងដែរថា: បេក្ខជនទទួលបានជ័យលាភីជួបចំណាត់ថ្នាក់លេខ ១ ចំនួនបីនាក់ “វិញ្ញាសា” <ផ្នែកអានអត្ថបទ>

  • ឈ្មោះ ទៀប សូនីកា ភេទស្រី ជាសិស្សមកពីស្រុកមណ្ឌលសីមា ខេត្តកោះកុង
    លេខ ១ <ផ្នែកស្មូតកំណាព្យ>
  • ឈ្មោះ តុលា អ៊ីនធុកា ភេទស្រី ជាសិស្សមកពីស្រុកបទុមសាគរ ខេត្តកោះកុង។
    លេខ ១ <ផ្នែកតែងនិពន្ធ>
    ឈ្មោះ គេង សុជា ព្រះភិក្ខុសង្ឃ និមន្តមកពីរាជធានីភ្នំពេញ។
    បេក្ខជនទាំងបីទទួលបានលិខិតសរសើរ និងទឹកប្រាក់ ចំនួន ៤០០,០០០ លានរៀល និងពាន១។

ចំពោះបេក្ខជនជ័យលាភីលេខ ២ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ចំនួន ២៥០,០០០ លានរៀល។

ដោយឡែកបេក្ខជនជ័យលាភីលេខ ៣ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ចំនួន ២០០,០០០ លានរៀលផងដែរ៕ ដោយ ញុឹប សន