ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សាលាបឋមសិក្សាផ្សារលើ ចាប់ផ្ដើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ

ខេត្តព្រះសីហនុ៖ ថ្លែងនៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ លោក ហែម សំអុល នាយកសាលាបឋមសិក្សាផ្សារលើបានមានប្រសាសន៍ថា៖ ថ្ងៃនេះគឺជាថ្ងៃពោរពេញដោយកិត្តិយសបំផុត និងដោយសេចក្តីរីករាយឥតឧបមា សម្រាប់សាលា បឋម សិក្សាផ្សារលើ ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតី និង អញ្ជើញចូលរួម ពី ឯកឧត្តម រស់ ទៀត ជាអធិបតីដ៏ខ្ពង់ខ្ពស់ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា លោក លោកស្រីជាប្រតិភូអម ក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ដ៏ឧឡារឹកនាឱកាសនេះ។ក្នុងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់សូមសម្តែងនូវសេច

ក្តីរីករាយឥតឧបមាចំពោះវត្តមានរបស់ ឯកឧត្តម គណៈអធិបតី ថ្នាក់ដឹកនាំ ការិយាល័យអប់រំយុវជននិង កីឡានៃរដ្ឋបាលក្រុងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន ដែលមានវត្តមាននៅក្នុងពិធីបើកបវេសនកាលនាពេលនេះ និងសូមគោរពថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ដែលបាន យកចិត្ត ទុកដាក់ និងផ្តល់កិច្ចគាំទ្រយ៉ាងពេញទំហឹងទៅលើវិស័យអប់រំ នៅក្នុងខេត្តព្រះសីហនុក្នុងន័យចូលរួមក្នុងគោល នយោបាយជាតិ និងក្នុងកំណែទម្រង់របស់វិស័យអប់រំ យុវជន និងកីឡា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ហែម សំអុល បានអានរបាយការណ៍ជូន ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ពីវ ឌ្ឍនៈភាពរបស់សាលារៀន ក៏ដូចជាសមិទ្ធផល ធំៗជាច្រើនដែលសាលារៀន សម្រេចបាននៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលមានដូចតទៅ៖ សាលារៀនបឋមសិក្សាផ្សារលើ មានបុគ្គលិកសរុបចំនួន៤៨ នាក់ ស្រី២៧ នាក់រាប់បញ្ចូលទាំងគ្រូកិច្ចសន្យា បារាំង មានសិស្សានុសិស្សសរុបចំនួន១៥៩២នាក់ ស្រី ៧៧៨ នាក់ ដោយបែងចែកជាកម្រិតថ្នាក់មត្តេយ្យ ចំនួន ០២ថ្នាក់ កម្រិតថ្នាក់បឋមចំនួន៣៤ ថ្នាក់ដោយឡែកលទ្ធផលផ្សេងទៀតដែលសម្រេចនៅឆ្នាំកន្លងមករួមមាន៖

១. រូបសំណាក់សិស្សសាលា ឈរអមក្លោងទ្វារចំនួន ២ឈុត ឧបត្ថមដោយអ្នកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ

២. កម្រងពាក្យស្លោកដាក់តាំងលំអរទីធ្លាសាលារៀនចំនួន៧ឈុត ឧបត្ថម្ភដោយសប្បុរសជន

៣. ធ្វើរបងបន្លាលួសក្រោយសាលា ប្រវែង១០០ម៉ែត្រ

៤. ជួសជុលដំបូលអាគារសិក្សាបាន ចំនួន៤ បន្ទប់

៥. រៀបចំសួនច្បារលំអរបរិស្ថាន

៦. រៀបចំដាក់កង្ហារក្នុងថ្នាក់រៀននិងលាបថ្នាំក្នុងបន្ទប់រៀនបានចំនួន៣៦ថ្នាក់ ចូលរួមឧបត្ថម្ភដោយ មាតាបិតាអាណាព្យាបាលសិស្ស

៧. ជួសជុលលាបថ្នាំអាគារថ្មីបានចំនួន ១ ខ្នង ៥បន្ទប់ និង ក្រាលការ៉ូ លាបថ្នាំក្នុងថ្នាក់មត្តេយ្យបាន ចំនួន២បន្ទប់ ឧបត្ថម្ភដោយលោកជួប សីហា និង ក្រុមការងារ ។

៨- ធ្វើឆត្រ័ ព្រះបាទជយ័វរ្ម័ន ទី៧ និង លោកតាក្រមង៉ុយ សរុបចំនួន២ឈុត ឧត្ថម្ភដោយ លោកសេង ហេង ម្ចាស់ឪសថស្ថាន មណ្ឌលថ្មី២ ។

លោក បន្តថា៖ ក្រៅពីលទ្ធផលសម្រេចបានដ៏ប្រសើរទាំងនេះ និង ដោយមានការយកចិត្តទុកដាក់ និង ចូលរួមយ៉ាង សកម្ម ពីអាជ្ញាធរក៏ដូចជា គណកម្មការគ្រប់គ្រងសាលា និងសប្បុរសជនផងដែរនៅសាលាបានសម្រេចបាននូវលទ្ធផលល្អប្រសើរជាច្រើនទៀតដូចជា៖ រៀបចំសួនបន្លែបំណិនជីវិត

យកចិត្តទុកដាក់លើការរៀបចំអនាម័យ បរិស្ថានសិក្សាគ្រប់សាលារៀន តាមរយៈការចូលរួមរបស់ សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ។បណ្តុះស្មារតីសិស្សឱ្យចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ ដើម្បីឱ្យសិស្សមានស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់ការងារសង្គមក៏ដូចជាស្មារតីចូលរួមប្រកបដោយស្មារតីរឹងប៉ឹង និងឆន្ទៈមោះមុតបានកៀរគរ និងលើកទឹកចិត្ត សប្បុរសជន និងសហគមន៍ ឱ្យងាកមកចាប់អារម្មណ៍ក៏ដូចជា យកចិត្ត ទុកដាក់លើសាលារៀនដោយគិតពីភាពជាម្ចាស់ និងទំនួលខុសត្រូវលើការអប់រំនៅសាលារៀនក្នុងតួនាទី ជាសហគមន៍ ដើម្បីជួយអភិវឌ្ឍសាលារៀនលើគ្រប់រូបភាព និងធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅក្នុងខេត្ត ព្រះសីហនុ មានការប្រកួតប្រជែង និងស្របគោលដៅរបស់រាជរដ្ឋាភិបាល និងត្រៀមខ្លួនឱ្យស្របតាមប រិបទឧស្សាហកម្ម៤.០នាពេលឆាប់ៗនេះ។ លោក ហែម សំអុល បានបន្ថែមថា៖ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះសុទ្ធសឹងតែបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍ ធនធានមនុស្ស ក៏ដូចជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបា លកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដែលក្នុងនោះមុំទី១ គឺការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ បច្ចេក វិទ្យា នឹងធ្វើយ៉ាងណាឱ្យសម្រេចគោលដៅ ការអភិវឌ្ឍប្រព័ន្ធអប់រំ ប្រកបដោយគុណភាព សមធម៌ និងប រិយាបន្ន។

បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានចូលរួមក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលយុទ្ធសាស្ត្របញ្ចកោណនេះនៅតែបន្តមុំទី១គឺ ការអភិវឌ្ឍន៍មូល ធនមនុស្ស ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការ អាទិភាពចំនួន៥គឺ ១៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣៖ ការបើក កម្ពស់ សុខភាព និងសុខុមាលភាពប្រជាជន ៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥៖ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌និងបរិយាប័ន្ន។ ថ្វីត្បិតតែការខិតខំប្រឹងប្រែងរបស់គណៈនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និង សហគមន៍យ៉ាងណាក៏ដោយក៏សាលារៀននៅមានចំណុចខ្វះខាតមួយចំនួនដែលស្នើសុំថ្នាក់ដឹកនាំក៏ដូចជាគ្រប់ តួអង្គដែលជាភាគីពាក់ពន្ធចូលរួមបន្ថែមទៀតដើម្បីធ្វើសាលាមានភាពរីកចម្រើនកាន់តែប្រសើរថែមទៀត។ ជាថ្មីម្តងទៀតក្នុងទឹកចិត្តសប្បាយ នៅក្នុងឱកាសបើកបវេសនកាលនាឆ្នាំសិក្សា២០២៤-២០២៥ ដ៏ប្រពៃនេះ។

ក្នុងនាមតំណាងអោយលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាផ្សារលើ ក្រុង-ខេត្តព្រះសីហនុ លោក ហែម សំអុល សូមសម្តែងនូវទឹកចិត្តរំភើបឥតគណនាចំពោះចក្ខុវិស័យ និងគោលដៅដ៏វែង ឆ្ងាយរបស់ថ្នាក់ដឹកនាំ និងចំពោះការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការជំរុញ ការផ្តល់ឱវាទ គំនិត ស្ថាបនា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះវិស័យអប់រំ និងដើម្បីបេសកកម្មវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍវិ ស័យអប់រំនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពលេចធ្លោ និងរីកចម្រើនឈានឡើង និងសម្រេចសមិទ្ធផល ជាបន្តបន្ទាប់តាមការគ្រោងទុក។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃកម្មវិធី សាលាបានរៀបចំចែកប័ណ្ណសរសើរ ដល់សិស្សានុសិស្ស
ចាប់ពីលេខ១ ដល់ លេខ៣ ពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី៦ គ្រប់កំរិតថ្នាក់ និង មានចែក ថវិកា សម្ភារៈសិក្សា និង សំលៀកបំពាក់ ដល់កុមារ ក្រីក្រ នៅក្នុងសាលាជាច្រើននាក់ ដែលជាអំណោយរបស់សប្បុរសជន និង ក្រុមហ៊ុន នៅក្នុងក្រុង – ខេត្តព្រះសីហនុផងដែរ៕