ការិយាល័យអប់រំស្រុកកំពង់ត្រឡាច អបអរសាទរពិធីប្រារព្ធទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា ឆ្នាំ ២០២៤

Oplus_131072
Oplus_131072

កំពង់ឆ្នាំង÷ លោក ម៉េង សុខណា អនុប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រារព្វទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា ឆ្នាំ ២០២៤ នៅសាលប្រជុំ ការិយាល័យអប់រំស្រុក នាព្រឹកថ្ងៃថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២៤។

ថ្លែងក្នុងពិធី លោក ម៉េង សុខណា អនុប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច បានលើកឡើងថា នៅឆ្នាំសិក្សា ២០២៣- ២០២៤ រាជរដ្ឋាភិ បាលអាណត្តិទី ៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ដោយគណៈកម្មាធិការជាតិ ជំរុញការអនុវត្តធានការគន្លឹះ ក្នុងវិស័យអប់រំ របស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភា(គ.វ.អ) សម្រាប់ពន្លឿនគុណ ភាពវិស័យអប់រំ ដែលមានសាលារៀនគោលដៅចំនួន ៥០ សាលានៅទូទាំងប្រទេសកម្ពុជា ក្នុងនោះដែរស្រុកកំពង់ត្រឡាចមាន២មជ្ឍមណ្ឌល
ដែល បានទទួលនូវការពង្រឹងគុណភាពតាមរយៈការរៀន២ពេល ដោយពេលព្រឹករៀនសិក្សារដ្ឋ ពេលរសៀលរៀនបន្ថែម២ម៉ោងជាមួយគ្រូអក្ខរកម្ម។

Oplus_131072

លោក ម៉េង សុខណា បានបន្ថែមទៀតថា នៅឆ្នាំ ២០២៤ រាជរដ្ឋា ភិបាលអាណត្តិទី ៧ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានធ្វើកំណែ ទម្រង់ជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍប្រទេស ជាតិ ក្នុងនោះដែរក្រសួងអប់រំ យុវជននិងកីឡា បានផ្ទេរមុខងារអប់រំចំនួន៣ រួមមាន÷មុខងារអប់រំកុមារតូច,បឋម សិក្សា និងអប់រំក្រៅប្រព័ន្ធ ពីក្រសួងអប់រំមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង.ស្រុក.ខណ្ឌ។

ក្នុងឱកាសនោះដែរ លោក ម៉េង សុខណា អនុប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ឆ្លៀតក្នុងឱកាសនោះ លោក ជំទាវអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ
នៃរដ្ឋបាលស្រុកមណ្ឌលសីមា និងមន្ទីរអប់រំ គ្រឹះស្ថានអប់រំក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារភារកិច្ច បានយ៉ាងល្អប្រសើរ ហើយលោក ជំទាវ ក៏បានស្នើដល់ថ្នាក់ដឹកនាំមូលដ្ឋាន និងមន្ទីរអង្គភាព គ្រឹះស្ថានអប់រំនានា ជួយផ្សព្វផ្សាយបន្តពីខ្លឹមសារអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដល់មន្ត្រីក្រមឱវាទ និងប្រជាពលរដ្ឋ ព្រមទាំងសិក្សានុសិស្សឲ្យបានយល់ដឹង ជ្រួតជ្រាបទូលំទូលាយ កុំបីមានការភាន់ច្រឡំ គិតខុសទៅជារឿងអវិជ្ជមាន នាំឱ្យខាតប្រយោជន៍ដល់ប្រទេសជាតិ៕ ដោយ អុិន សុវណ្ណតារា