សហរដ្ឋអាមេរិក មើលឃើញរលកថ្មីនៃការបាញ់ប្រហារ ដោយគ្មានដំណោះស្រាយច្បាស់លាស់

មនុស្ស១០នាក់បានរងរបួស ដែលម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅទីក្រុង Columbus រដ្ឋអូហៃយ៉ូ(Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។

ការបាញ់ប្រហារ បានកើតឡើងមុនម៉ោង២:៣០ព្រឹក ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីនាយកដ្ឋាននគរបាល ទីក្រុង Columbus កាលពីថ្ងៃអាទិត្យ ដែលបាននិយាយថា អ្នករងរបួសទាំងអស់គឺជាបុរស មានមនុស្សពេញវ័យ៨នាក់ និងអនីតិជន២នាក់ មានអាយុពីចន្លោះពី ១៦ឆ្នាំ ទៅ២៧ ឆ្នាំ៕