នាយករដ្ឋមន្ត្រីអូស្ត្រាលី ថាទីក្រុងស៉ីដនី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Quad


 (ស៉ីដនី)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ គឺ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធនេះបាននិយាយថា ទីក្រុងស៊ីដនី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសក្វាដ (Quad) ឆ្នាំ២០២៣ នៅថ្ងៃទី ២៤ ខែឧសភាខាងមុខ ហើយដែលនេះនឹងក្លាយជាជំនួបទល់មុខលើកទី៣រវាងមេដឹកនាំអូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន។

លោក Albanese បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយស សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល ក្វាដជាលើកដំបូងមិនធ្លាប់មាននៅក្នុងទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី»។ លោកបន្ថែមថាក្វាដ បាន ប្ដេជ្ញាចិត្តចំពោះការបើកចំហ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគោរពអធិប តេយ្យ និងធានាសន្តិសុខ ព្រមទាំងការរីកចម្រើនដល់ បណ្ដាប្រទេសទាំងអស់។

គួរបញ្ជាក់ថា បើតាមលោក Albanese មេដឹកនាំនៃក្រុមប្រទេសក្វាដ នឹងត្រូវពិភាក្សាគ្នាថាតើ ក្វាដត្រូវធ្វើបែបណា ដើម្បីអាចធ្វើការជាមួយប្រទេសជាដៃគូ និងសម្ព័ន្ធភាពក្នុង តំបន់​ក្នុងនោះរួម មានទាំងអាស៊ាន និងវេទិកាប្រទេសដែនកោះប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិ ការ និងសណ្ដាប់ធ្នាប់តំបន់៕