ប្រមុខ UN បានចោទប្រកាន់ក្រុមហ៊ុនផលិតប្រេងធំៗថា បាននិយាយភូតកហុកដ៏ធំលើការឡើង កំដៅផែនដី


 (ស្វីស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានចោទប្រកាន់ក្រុមហ៊ុនប្រេងថា បាននិយាយកុហកដ៏ធំ អំពីតួនាទីរបស់ពួកគេ ក្នុងការឡើងកំដៅផែនដី ដោយជំរុញឲ្យពួកគេត្រូវតែទទួលខុសត្រូវចំពោះ រឿងនេះ។

លោក Guterres បានថ្កោលទោសក្រុមហ៊ុនយក្សឥន្ធនៈហ្វូស៊ីល ចំពោះការមិនអើពើនឹងវិទ្យា សាស្ត្រអាកាសធាតុរបស់ពួកគេ ហើយបានចោទប្រកាន់ឧស្សាហកម្មប្រេង និងឧស្ម័នទាំងនេះថា កំពុងស្វែងរកការពង្រីកផលិតកម្ម បើទោះបីជាពួកគេដឹង «យ៉ាងច្បាស់» ថា គំរូអាជីវកម្មរបស់ពួកគេ មិនសមស្របនឹងការរស់រានមានជីវិតរបស់មនុស្ស។

លោកបាននិយាយក្នុងអំឡុងសុន្ទរកថាពិសេសមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «ក្រុមហ៊ុនផលិតប្រេងធំៗមួយចំនួនបានផ្សព្វផ្សាយការកុហកដ៏ធំ…ហើយ​ដូច​ជា​ឧស្សាហកម្ម​ថ្នាំ​ជក់ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ»៕