(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការ ងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំ កំពូល G20 នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមានបានឱ្យដឹងទៀតថា លោក បៃដិន នឹងត្រូវជួបលោក ស៊ី ជិនពីង នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅឯកោះបាលី ប្រទេសឥណ្ឌូ ណេស៊ី ហើយនឹងជជែកគ្នាពីបញ្ហាជាច្រើន ក្នុងនោះរួមមានកិច្ចខិតខំប្រឹងប្រែងរក្សា និងធ្វើឱ្យ កាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងពេលកំពុងតានតឹងនឹងគ្នា។ បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នាផងដែរពីទំនួលខុសត្រូវ លើការគ្រប់គ្រងការប្រកួតប្រជែង និងពីរបៀបដែលធ្វើការងាររួមគ្នាលើផលប្រយោជន៍រួម ជាពិ សេស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាដែលកំពុងជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ៕