(ភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹង ដែលទទួលបាន ងៅយដឹងថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្ដីអំពី «វិធីសាស្រ្តនៃការកំណត់ អត្រា ប្ដូរប្រាក់ផ្លូវការ»។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគា (NBCP) ចាប់ពីឆ្នាំ២០១៨ ក្នុងដោយពិនិត្យឃើញ គោលដៅ បង្កើនប្រសិទ្ធិភាព និងតម្លាភាពក្នុងទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា។
ដោយពិនិត្យឃើញថា ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) នាពេលបច្ចុប្បន្នកំពុងដំណើរ ការកាន់តែសកម្មដោយ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនបានចូលរួម ជាមួយនឹងទំហំ ដោះដូរ កើនឡើងជាលំដាប់ ដែលកត្តានេះ នាំឲ្យអត្រាប្តូរប្រាក់អន្តរធនាគារនៅក្នុងប្រព័ន្ធ NBCP បានឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ទីផ្សារបានល្អប្រសើរ ធនាគារជាតិនៃកម្ពុជា សម្រេចកំណត់អត្រាប្តូរ ប្រាក់ផ្លូវការ ជារៀងរាល់ព្រឹក ដោយប្រើប្រាស់ អត្រាមធ្យមថ្លឹងផ្អែកលើបរិមាណជួញដូរនៅក្នុង ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) ដែលទទួលបាននៅថ្ងៃចុងក្រោយបំផុត ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា៖