លោកជំទាវ បណ្ឌិត ម៉ែន សំអន អោយដឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបាន ពង្រឹងបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីបានធូរស្រាល

 (ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកស្រី ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយ និស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួល បន្ទុកការងាររដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហការការងារដំណាក់កាលឆ្នាំ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា-វៀណាម និងសមាគមមិត្តភាពរវាងវៀតណាម-កម្ពុជា នៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោជំទាវ បណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹត បន្តឹងចំណង មិត្តភាពរវាងសមាគម មិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គីភាព និងសហ ប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែម ទៀត បន្ទាប់ពីវិប្បត្តិកូវីដ១៩បានធូរស្រាលបន្តិច។

ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)ផងដែរ។

ពិធីនេះធ្វើឡើងគឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណងមិត្តភាពរវាងសមាគមមិត្តភាព យើងទាំងពីរ ក៏ដូចជាជំរុញសាម គ្គីភាព និងសហប្រតិបត្តិការរវាងប្រជា ជាតិយើងទាំងពីរកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត។

នាឱកាសនោះដែរលោកស្រី ង្វៀង ធីថាញ់ បានអញ្ជើញលោកជំទាវបណ្ឌិត ម៉ែន សំអន ទៅបំពេញ ទស្សនកិច្ចនៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលាខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាល ៤៥ឆ្នាំមុន ដែលជាកន្លែងខេត្តមួយ នៃប្រវត្តិនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ៕