សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៦,១២៧ករណី» ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

 (សិង្ហបុរី)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៦,១២៧ករណី និងមានករណីស្លាប់ថ្មីចំនួន ២នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។ ក្នុងចំណោមករណីឆ្លងខាងលើ មាន២៦២ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លង ក្នុងស្រុកទាំងអស់។បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៤៦៧,២៣៤ករណី ក្នុងនោះស្លាប់ ១,៤១៨នាក់៕