(រីយ៉ូ)៖ ប៉ូលិសប្រេស៊ីល បានចាប់ខ្លួនបុរសម្នាក់ដែលពួកគេជឿជាក់ថា បានលួចចូល (Hack) ទៅក្នុងគណនីធនាគាររបស់កីឡាករ Neymar ហើយបានលួចលុយចំនួនតិចៗជាច្រើនលើក ដែលសរុបជាង ៤០,០០០ដុល្លារអាមេរិកនៅទីក្រុង Sao Paulo។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ប៉ូលិសបានឲ្យដឹងថា ចោររងការចោទប្រកាន់ នោះបានបម្រើការងារនៅធនាគារមួយកន្លែង ដែលកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល លេងនៅ ក្លិប Paris St Germain និងឪពុកដែលជាអ្នកចាត់ការអាជីវកម្មរបស់លោកមានគណនីនៅទីនោះ។
ពួកគេបានចាប់ខ្លួនបុរសវ័យ ២០ឆ្នាំម្នាក់នាថ្ងៃពុធពីបទ «បោកប្រាស់អតិថិជនធនាគារ» នេះបើតាមប៉ូលិសបានឲ្យដឹង។
មន្ត្រីផ្នែកផ្តល់ព័ត៌មានរបស់កីឡាករ Neymar មិនអាចសុំការបកស្រាយបាននោះទេទៅលើករណី នេះ នៅពេលដែលទាក់ទងដោយសារព័ត៌មាន Reuters៕