សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២៨០ករណី» និងស្លាប់០២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


(សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានអោយដឹថាប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៨០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះ២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើន ដល់៨១៧នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៦,៣៨៥ករណី។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លង ប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃចន្ទកន្លងទៅនេះដែលមានចំនួន១៩៥ករណី៕