ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ បានសាទរចំណាត់ការ របស់រដ្ឋបាលខេត្តដោយបានចុះទៅត្រួតពិនិត្យ សំណង់ សាងសង់មានគ្រោងដែក និង បន្តតាមដានមើលចំណាត់ការដទៃទៀតរបស់ លោកអភិបាលខេត្តថ្មី មកលើសំណង់ដែលគេសង្ស័យថា សាងសង់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬសាងសង់ឡើងមិនត្រូវតាមក្បួនខ្នាត។ យ៉ាងណាក៏ចុះ នារសៀលថ្ងៃអង្គារ ១កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់គ្រោងដែក ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ។
ក្នុងឱកាសនោះឯកឧត្តម ក៍បានធ្វើការការណែនាំឱ្យមេការសំណង់នៅក្នុងការ ដ្ឋាន បញ្ឈប់សកម្មភាពសាងសងចាប់ពីពេលនេះតទៅ ទុកឱ្យក្រុមការងារបច្ចេក ទេសត្រួតពិនិត្យលក្ខណបច្ចេកទេសរួច រាល់សិន ទើបអាចអនុញ្ញាត ឱ្យដំណើរការសាងសង់បន្ត ប្រសិនបើការដ្ឋានណាមូយនៅតែបន្ត សកម្មភាពសាងសង់បន្តទៀត ម្ចាស់ការដ្ឋាននោះមិនគោរពតាមការណែនាំរបស់មន្ត្រីសាធារណៈ ចុះណែនាំ ។
ឯកឧត្តម ក៍បានពិនិត្យមើលអាហារដ្ឋានជនជាតិជប៉ុន ដែលសំណង់អគារកម្ពស់ ៧ជាន់ ដួលរលំសង្កត់លើ បណ្តាលឱ្យខូចខាតទាំងស្រុង ។ កាលពីព្រឹកព្រហាម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារគ្រោងដែកកម្ពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រំលំ កិនសម្លាប់កម្មករខ្មែរចំនួន២៨នាក់ និង ២៦នាក់ទៀត បានរងរបួស ដែលបច្ចុប្បន្នអ្នកជាប់ពាក់ពន្ធ័មួយចំនួនកំពុងប្រឈមនឹងវិធានការតាមផ្លូវច្បាប់ ចំណែកមូលហេតុនៃការបាក់រលំកំពុងត្រូវបានស៊ើបអង្គេតដោយក្រុមជំនាញ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៍បានធ្វើការណែ នាំឱ្យមន្ត្រីជំនាញជួយសម្រួល និងពន្លឿនឱ្យគាត់សាងសង់សំណង់ឈើផ្នែកខាង មុខឡើងវិញ ដោយឡែកសំណង់ថ្មនៅពីខាងក្រោយ ត្រូវសុំច្បាប់សាងសង់តាមផ្លូវច្បាប់ ៕ ដោយ ៖ មនោរាហ៍