នាយករដ្ឋមន្ត្រីជប៉ុនប្រកាស «ផែនការត្រួសៗ» ដើម្បីទប់ទល់កូវីដ-១៩ មានដូចជាការបង្កើន គ្រែមន្ទីរពេទ្យ និងអនុម័តថ្នាំព្យាបាល


(តូក្យូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ គឺ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) នៅថ្ងៃសុក្រនេះ បានប្រកាសអំពីផែន ការត្រួសៗ នៃចំណាត់ការសម្រាប់ប្រយុទ្ធប្រឆាំង COVID-19 ខណៈរដ្ឋាភិ បាលលោកនឹងបញ្ចេញ គោលការណ៍លម្អិតនៅខែក្រោយ។ ក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ លោក Kishida បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងត្រៀមលក្ខណៈ សម្រាប់រាតត្បាតខ្លាំងថ្មីបន្ទាប់ទៀតនៃ COVID-19 តាមរយៈការពិចារណាលើសេណារីយ៉ូអាក្រក់បំផុត»។ បើតាមលោក Kishida ប្រសិន បើការឆ្លងរាលដាលមានការស្ទុះឡើងខ្លាំង នោះរដ្ឋាភិបាលនឹងស្នើឲ្យប្រជាជន អនុវត្តវិធានការរឹត ត្បិតតឹងរ៉ឹងជាងមុន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានគ្រោងនឹង បញ្ចេញ ចំណាត់ការឆ្លើយតបដែលមានភាពលម្អិត នៅខែវិច្ឆិកាខាងមុខ។

សម្រាប់នៅក្នុងផែនការត្រួសៗខាងលើ រដ្ឋាភិបាលជប៉ុនមានគោលដៅ កំណត់ឲ្យគ្រែមន្ទីរពេទ្យប្រ ហែល ៨០ភាគរយ ត្រូវរក្សាទុកសម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ហើយតម្រូវឲ្យមន្ទីរពេទ្យ រដ្ឋនានា បង្កើនចំនួនគ្រែបន្ថែមទៀត។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននឹងព្យាយាមសម្រេចឲ្យ បានមុនផុតឆ្នាំ២០២១នេះ នូវការអនុម័តថ្នាំលេបដែលកំពុងស្ថិតក្នុងការធ្វើតេស្ត ដើម្បីយកទៅព្យា បាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាលៗ៕