(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រ នេះថា វាជាការចាំបាច់ ណាស់សម្រាប់ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ក្នុងការពង្រឹងទំនាក់ ទំនងយុទ្ធសាស្ត្រ និងរួមគ្នាលើកកម្ពស់សុខមាភាព និងការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ ទំនងភាគីទាំងពីរដើម្បីជាប្រយោជន៍រួម។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។
លោក ស៊ី ថែមទាំងបាននិយាយផងដែរថា ចិននិងសហភាពអឺរ៉ុបគឺជាកងកម្លាំងឯករាជ្យសំខាន់ពីរ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕