(ភ្នំពេញ)៖ សមាគមសហពន្ធ័ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានសហការជាមួយធនាគារ ជាតិនៃកម្ពុជា, សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឡើង នូវព្រឹត្តិការណ៍ Camtech ដែលមានដៃគូជាមួយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) សម្រាប់ព្រឹត្តិការណ៍ World FinTech Festival ។
ព្រឹត្តិការណ៍ Camtech Summit និង World Fintech Festival នេះនឹងផ្តោតលើប្រធានបទ សំខាន់ៗ ដើម្បីបញ្ជាក់នូវអ្វីដែលកម្ពុជា អាចផ្តល់ជូនដែលទាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយវាប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ។
ថ្ងៃទី១ គឺជាប្រធានបទនៅក្នុងខេត្តសៀមរាប ដែលផ្តោតលើបច្ចេកវិទ្យាដែលទាក់ទងទៅនឹងវិស័យ ទេសចរណ៍។ ថ្ងៃទី២ គឺជាប្រធានបទនៅក្នុងសីហនុ ដែលផ្តោតលើបច្ចេកវិទ្យា ដែលទាក់ទងទៅនឹង វិស័យយអចលនទ្រព្យ។ ថ្ងៃទី៣ គឺជាប្រធានបទនៅក្នុងខេត្តបាត់ដំបង ដែលបង្ហាញពីបច្ចេកវិទ្យា ដែលទាក់ទងទៅនឹងវិស័យកសិកម្ម និង ពាណិជ្ជកម្ម។ សម្រាប់ពីរថ្ងៃចុងក្រោយ គឺជាប្រធានបទនៅ ក្នុងទីក្រុងភ្នំពេញ ដែលផ្តោតលើបច្ចេកវិទ្យា ដែលទាក់ទងទៅវិស័យផ្សេងៗជាច្រើន។
ព្រឹត្តិការណ៍មួយនេះ នឹងត្រូវបានចាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ក៏ដូចជានៅក្នុង គេហទំពរ័របស់ភ្នាក់ងារ Sponsor និងតាមរយៈឆាក World Fintech Festival ។
លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃ CAFT បានលើកឡើងថា «យើងជឿ ជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារ ក្នុងការផ្តល់ឱកាសកាន់តែច្រើន សម្រាប់ប្រទេស កម្ពុជា។ វានឹងផ្តល់នូវចំណេះដឹង និងធនធានដល់សហគ្រិនទាំងអស់ នៅក្នុងប្រទេសកម្ពុជា វាមិន ត្រឹមតែផ្តល់អត្ថប្រយោជន៍ សម្រាប់អាជីវកម្មតែមួយប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពល ទៅដល់ កំ ណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងការសម្របខ្លួនទៅក្នុងវិសយ័បច្ចេកវិទ្យាហិរញ្ញវត្ថុនេះផងដែរ»។
លោកស្រី Weena Llona នាយកប្រតិបត្តិនៃ CAFT បានឲ្យដឹងថា «ពួកយើងកំពុងផ្តល់ជូន នូវឱកាសទៅដល់លោក លោកស្រី ក៏ដូចជាក្រុមហ៊ុននានា ដែលមានចំណាប់អារម្មណ៍ក្នុងការឧបត្ថម្ភ និងធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍នេះ។ វាជាសេចក្តីរីករាយមួយរបស់ពួកយើង ដែលបានអញ្ជើញអ្នក ទាំងអស់គ្នា និងចូលរួមក្នុងព្រឹត្តិការណ៍នេះ»។
សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ +855 96 871 2304 ឬអ៊ីមែល ed@caftkh.org។ អ្នកអាចចូលមើលគេហទំព័រ Camtech តាមរយៈ www.camtechsummit.com ៕