(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នឹងផ្តល់ម៉ាស់ប្រឆាំង ជំងឺកូវីដ១៩ សម្រាប់កុមារា កុមារី ចំនួន៤៥ម៉ឺនម៉ាស សម្រាប់ប្រេីប្រាស់ពេលបើកសាលារៀន ឡើងវិញ នៅខេត្តបន្ទាយមានជ័យ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី អមដំណើរដោយក្រុមរាជរដ្ឋា ភិបាលចុះមូលដ្ឋានពីថ្នាក់ជាតិ ស្រុក ឃុំ អញ្ជើញជួប និងសំណេះសំណាលជំរុញការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសំណាក់ថ្នាក់ដឹកនាំជាតិពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយ ស្វែងរកវ៉ាក់សាំងចាក់ជូនប្រេជាពលរដ្ឋឱ្យរួចពីការស្លាប់ដោយជំងឺរាតត្បាតកូវីដ១៩។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានជំរុញឱ្យយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូន គណគ្រប់គ្រងសាលា កុមារអាយុចាប់ពី៦ឆ្នាំរហូតដល់អាយុ១២ឆ្នាំឱ្យគ្រប់គ្នា និងបានណែនាំឱ្យ បន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការនានារបស់ក្រសួងសុខាភិបាលសំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហេីយការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតបានភាពស៊ាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មេីសគ្រឿងញៀននៅតាមសហគមន៍។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តល់ការឧបត្ថម្ភដល់ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាល អធិការ-អធិការរងស្រុក ការិយាល័យសុខាភិបាលស្រុក មេឃុំ ៩នាក់ មេប៉ុស្តិ៍៩នាក់ សរុប ២៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់ មន្ត្រីសាលាស្រុកព្រះនេត្រព្រះ នូវថវិកា ៤០ម៉ឺនរៀលផងដែរ៕