ប្រទេសបារាំង បានទទួលទង់ជាតិអូឡាំពិកក្នុងបិទ្ Tokyo Olympic Games 2020 នារាត្រីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បីធ្វើម្ចាស់ផ្ទះបន្តសម្រាប់អូឡាំពិករដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ ខាងមុខនេះ។
អភិបាលទីក្រុងប៉ារីស លោក Anne Hidalgo បានធ្វើការទទួលទង់ជាតិអូឡាំពិកពីប្រធាន IOC គឺលោក Thomas Bach នៅអំឡុងពិធីបិទការប្រកួត Tokyo Games 2020 នារាត្រីថ្ងៃអាទិត្យនេះ ដើម្បីទទួលភារកិច្ចបន្តធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ។
វាមានរយៈពេល ១០០ឆ្នាំគត់ គិតចាប់តាំងពីបារាំងទទួលបានសិទ្ធិធ្វើម្ចាស់កីឡាអូឡាំពិកដំបូងកាលឆ្នាំ១៩២៤ មក ក្នុងនាមជាប្រទេសនៅទ្វីបអឺរ៉ុបទី២ ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃកីឡាចម្រុះ Summer Olympic Games បន្ទាប់ពីទីក្រុង London នៃប្រទេសអង់គ្លេសកាលឆ្នាំ២០១២ កន្លងទៅ។
កន្លងមកលោកអភិបាលក្រុងខាងលើនេះក៏ធ្លាប់បានប្រាប់ Reuters ផងថា Paris 2024 នឹងមានទង់ជាតិអូឡាំពិកដ៏ធំធ្វើការដង្ហែរជុំវិញប៉ម Eiffel tower ផងដែរ ក្នុងន័យបញ្ជាក់ពីតម្លៃនៃកីឡាអូឡាំពិកមួយនេះ៕