ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកាងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន បានទទទួលជួបសំណេះសំណាលជាមួយជំនួយការ ទទួលផែនការងារកសាងបណ្តាញយុវជន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកាងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន បានទទួលជួបសំណេះសំណាលជាមួយជំនួួយការ ជាប្រធានផែន នៃការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន និងក្រុមការងារ ដោយពិភាក្សាលើកិច្ចការងារកសាងបណ្តាញ ហើយប្រធានកសាង តំណាងក្រុមការងារ និងសហការី បានប្រគល់ជូននូវសម្លៀកបំពាក់ប្រពៃណីចំនួន ៤០ឈុត ជូនដល់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីប្រគល់ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានសំដែងនូវការអរគុណចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងរកនូវជំនួយ និងកិច្ចសហការនានា លើកិច្ចកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ។ កិច្ចសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅ ការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។ រូបថត: ក្រុមការងារ ប.យ.ព៕