(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារតែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ក្នុងប្រកាសដែលទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នគរបាលអន្ដោប្រវេសន៍ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះ មានឋានន្ដរស័ក្ដិចាប់ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ទោ។
ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖