ទីក្រុងប៉ារីស មានគម្រោងហាមឃាត់ថង់ប្លាស្ទិក នៅព្រឹត្តិការណ៍ 2024 Games

 (ប៉ារីស)៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានលើកឡើងនៅថ្ងៃសុក្រថា ក្រុង គ្រោងនឹងហាមឃាត់ថង់ប្លាស្ទិកដែលប្រើប្រាស់តែម្តង នៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡា 2024 Olympic Games ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយ វិបត្តិបំពុលប្លាស្ទិកសកល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣។ “យើងបានសម្រេចថា នឹងរៀបចំ Olympic Games ជាព្រឹត្តិការណ៍ធំដំបូង ដោយគ្មានថង់ប្លាស្ទិកប្រើប្រាស់តែម្តង”។ នេះបើតាមសម្តីលោកស្រី Hidalgo បានប្រាប់ក្នុង សន្និសីទសារព័ត៌មានមួយ នៅឯសន្និបាតនៃវេទិកាអន្តរជាតិ នៃអភិបាលក្រុងប្រឆាំងនឹងការបំពុល ប្លាស្ទិក។

អ្នកទស្សនាចូលទៅកាន់ទីកន្លែងប្រកួត នៅក្នុងទីក្រុងរដ្ឋធានីរបស់បារាំង នឹងមិនអនុញ្ញាតឲ្យ យកដបប្លាស្ទិកចូលឡើយ។

សូមជម្រាបថា បារាំង នឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក 2024 Olympic Games ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕