(វីលនីញូស)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គឺ ប្រធានផ្នែកចារកម្មយោធារបស់ប្រទេសលីទុយអានី លោក អីលីជីច្យាស់ ផូលឡា វីស្យាស់ (Elegijus Paulavicius) បាននិយាយថា រុស្ស៊ីមានធនធានគ្រប់គ្រាន់ដើម្បីបន្ត ធ្វើសង្រ្គាម នៅអ៊ុយក្រែន រយៈពេលពីរឆ្នាំទៅមុខទៀត ក្នុងកម្រិតខ្លាំងដូចពេលបច្ចុប្បន្ន។
លោក អីលីជីច្យាស់ ផូលឡាវីស្យាស់ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ធនធានដែល រុស្ស៊ីមាននៅពេលនេះនឹងគ្រប់គ្រាន់ ដើម្បីបន្តសង្គ្រាមក្នុងកម្រិតដូចបច្ចុប្បន្នរយៈពេលពីរឆ្នាំ។ ប៉ុន្តែ តើរុស្ស៊ីអាចធ្វើសង្គ្រាមបានយូរប៉ុណ្ណាក៏អាស្រ័យលើការគាំទ្រដល់យោធារុស្ស៊ី ពីប្រទេសដូចជា អ៉ីរ៉ង់ និងកូរ៉េខាងជើង ជាដើម»។
ប្រធានផ្នែកចារកម្មយោធារូបនេះ បានបន្ថែមថា អាទិភាពរបស់ពួកគេនៅតែជាបន្តការប្រមូលព័ត៌ មានរយៈពេលវែង ទាក់ទងនឹងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់លីទុយអានី ដោយមិន បញ្ជាក់ថាតើការប៉ុនប៉ងនេះ បានជោគជ័យឬអត់នោះទេ។ រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់បែបនេះ៕