លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារចុះអនុវត្ត វិធានរដ្ឋបាល រុះរើខ្ទមអនាធិបតេយ្យសាងសង់លើដីរដ្ឋ និងដីរបស់ក្រុមហ៊ុន ហ្គ្រីនរិចគ្រុប នៅស្រុក​កោះកុង !


(កោះកុងថ្ងៃពុធទី៨ ខែកុម្ភៈឆ្នាំ២០២៣)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកម្លាំងនគរបាល កម្លាំងកង រាជអាវុហត្ថ រដ្ឋបាលស្រុកកោះកុង មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរព័ត៌មាន កងវិស្វកម្មលេខ១៧៨ មេឃុំ មេភូមិ ប្រជាការពារនិងដោយមានការចូលរួមសហការពីស្ថាប័នព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាល រុះរើខ្ទមអនាធិបតេយ្យ ដែលសាងសង់លើដីរដ្ឋ និងដីក្រុម ហ៊ុន ហ្គ្រីនរិចគ្រុប មានទីតាំងស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងភូមិកោះកុងក្នុង ឃុំត្រ ពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ជាលទ្ធផល នៃការអនុវត្តវិធានរដ្ឋបាលនេះ ក្រុមការងាររុះរើ ខ្ទមបានចំនួន ៧៥ខ្ទម បង្គោលរបងចំនួន ៥៦០បង្គោល ដំណាំចំរុះ (ស្វាយ ដូង ចេក) ៦៣០ដើម។

បន្ទាប់ពីការអនុវត្តវិធានរដ្ឋបាល រុះរើខ្ទមរួចរាល់ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ និងចាត់វិធានការ ដើម្បីការពារទីតាំងដីរដ្ឋ និងទីតាំងដីក្រុមហ៊ុន ហ្គ្រីនរិច ដែលទទួលបានសិទ្ធិ វិនិយោគលើដីរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋបាលស្រុកដឹកនាំក្រុមការងារចុះល្បាតទីតាំងដី ដែលបានអនុវត្តវិធានរួច ក្នុងមួយថ្ងៃឱ្យបាន ២ ឬ៣ដង ។

២.ត្រូវមានក្រុមការងារប្រចាំការនៅទីតាំងដី ដែលបានអនុវត្តវិធានរដ្ឋបាលរួច ដែលក្រុមការងារ នេះដឹកនាំដោយរដ្ឋបាលស្រុក ដោយមានការចូលរួមពី អធិការដ្ឋានស្រុកកោះកុង ប៉ុស្តិ៍រដ្ឋបាលឃុំ ជ្រោយប្រស់ ប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងរូង សរុបចំនួន ១៧នាក់ និងកងរាជអាវុធហត្ថស្រុកកោះកុង ចំនួន ២នាក់ ដើម្បីការពារទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិច ជាថ្មីទៀត ។

៣.រដ្ឋបាលស្រុកកោះកុង ត្រូវធ្វើស្នាក់ការប្រជាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីការពារដីរដ្ឋ ។

៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវទំនាក់ទំនង ជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ដើម្បីឱ្យ ក្រុមហ៊ុនធ្វើស្នាក់ការរបស់ក្រុមហ៊ុន នៅក្នុងទីតាំងដីវិនិយោគ ដើម្បីការពារ ទីតាំងដីវិនិយោគរបស់ ខ្លួន៕ ប្រភពព័ត៌មានពីខេត្តកោះកុង